ខ្ញុំជាម្ចាស់អាជីវកម្មម្នាក់
ដែលចង់ឃើញអាជីវកម្មខ្មែររីកចម្រើន
ខ្ញុំជឿថា អ្នកលក់ Online គ្រប់រូប ទោះចាប់ផ្តើមពីអាជីវកម្មតូចក៏ដោយ គួរតែមានប្រព័ន្ធលក់ និងបច្ចេកវិទ្យាល្អ ដូចក្រុមហ៊ុនធំៗដែរ។

iSkillBiz កើតចេញពី បញ្ហាពិតរបស់ម្ចាស់អាជីវកម្ម
ខ្ញុំឈ្មោះ វាសនា ស្ថាបនិក iSkillBiz និងជា CEO ក្រុមហ៊ុន Amcare ដែលមានបទពិសោធន៍ធ្វើអាជីវកម្ម ជាង 10 ឆ្នាំ។
ខ្ញុំបង្រៀនក្រុមលក់ដោយខ្លួនឯង ចាប់ពីការរៀបចំផែនការទីផ្សារ ការធ្វើ Content ការបិទការលក់ រហូតដល់ការលក់ Online។
លក់ Online អ្នកទិញ និងអ្នកលក់ មិនដែលជួបមុខគ្នា ហើយភ្ញៀវងាយនឹងទៅទិញកន្លែងផ្សេង។ ខ្ញុំរៀនឃើញថា ការលក់ដែលនៅបានយូរ គឺ ថែរក្សាអតិថិជន ឲ្យស្គាល់គ្នា និងនៅជាមួយយើងបានយូរ។
ហេតុនេះហើយ ខ្ញុំបង្កើត iSkillBiz ដោយយក បទពិសោធន៍អាជីវកម្មពិត មកបញ្ចូលជាមួយ បច្ចេកវិទ្យា និង AI។
ខ្ញុំមិនចង់ឲ្យម្ចាស់អាជីវកម្មខ្មែរ ត្រឹមតែលក់បាន។ ខ្ញុំចង់ឲ្យពួកគាត់មានប្រព័ន្ធ ដែលជួយឲ្យអាជីវកម្មរីកចម្រើនបានយូរអង្វែង។
អាជីវកម្មរីកចម្រើន មិនមែនដោយសារការលក់តែមួយមុខ
គោលការណ៍ 4 ដែលខ្ញុំរៀនពីការធ្វើអាជីវកម្ម
រក្សាអតិថិជន
កុំគិតតែរកភ្ញៀវថ្មី។ ថែរក្សាភ្ញៀវចាស់ ឲ្យគេត្រឡប់មកទិញម្តងទៀត។
គ្រប់គ្រងការចំណាយ
លក់បានច្រើន មិនប្រាកដថាចំណេញច្រើនទេ។ ត្រូវដឹងចំណាយ និងចំណេញពិត។
កសាងប្រព័ន្ធការងារ
អាជីវកម្មមិនអាចពឹងលើម្ចាស់តែម្នាក់។ ប្រព័ន្ធល្អ ជួយក្រុមការងារធ្វើការបានស្រួល។
ប្រើ AI ឲ្យចំគោលដៅ
AI មិនមែនជំនួសមនុស្សទេ។ វាជួយសន្សំពេល និងជួយយើងសម្រេចចិត្តបានល្អជាងមុន។
យើងបង្កើតពី បទពិសោធន៍ពិត
មិនមែនត្រឹមតែទ្រឹស្តី
អស់រយៈពេល ជិត 4 ឆ្នាំ យើងអភិវឌ្ឍ និងកែលម្អប្រព័ន្ធលក់ជាបន្តបន្ទាប់ ហើយមានអ្នកធ្លាប់ប្រើសរុប ជាង 1,000 នាក់។
មុខងារនីមួយៗ ត្រូវបានប្រើក្នុងអាជីវកម្មពិតរបស់ខ្ញុំជាមុនសិន ហើយកើតចេញពីបញ្ហាពិតរបស់អ្នកលក់ Online។
យើងមិនត្រឹមតែផ្តល់ប្រព័ន្ធ
យើងចង់ជួយអាជីវកម្មរបស់អ្នករីកចម្រើន
- រក្សាអតិថិជនបានយូរអង្វែងតាមដាន និងថែរក្សាទំនាក់ទំនងជាមួយភ្ញៀវ
- ដឹងចំណេញពិតការបញ្ជាទិញ ស្តុក COD និងការចំណាយ
- បង្កើនឱកាសលក់រៀងរាល់ថ្ងៃមិនឲ្យភ្ញៀវណាម្នាក់ត្រូវបានភ្លេច
- ផ្តល់ពេលវេលាឲ្យម្ចាស់អាជីវកម្មកាត់បន្ថយការងារដដែលៗ
- សម្រេចចិត្តដោយទិន្នន័យសង្ខេបម៉ោង 7:00 ព្រឹក តាម Telegram
- ត្រៀមអាជីវកម្មសម្រាប់សម័យ AIប្រើ AI ជួយការលក់ និងទីផ្សារ
ចក្ខុវិស័យ របស់យើង
យើងចង់ឃើញម្ចាស់អាជីវកម្មខ្មែរ នៅគ្រប់ខេត្តក្រុង ទោះជាអ្នកលក់តូច ឬក្រុមហ៊ុនធំ អាចប្រើប្រព័ន្ធលក់ និង AI ដើម្បីរីកចម្រើន។
យើងជឿថា បច្ចេកវិទ្យាល្អ មិនគួរមានសម្រាប់តែក្រុមហ៊ុនធំនោះទេ។ អ្នកលក់ Online គ្រប់រូប គួរមានឱកាសប្រើបច្ចេកវិទ្យា ងាយស្រួល និងតម្លៃសមរម្យ។
គោលដៅរបស់ iSkillBiz គឺក្លាយជា ដៃគូបច្ចេកវិទ្យា ដែលម្ចាស់អាជីវកម្មខ្មែរទុកចិត្ត ហើយរីកចម្រើនជាមួយគ្នា។
ក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មម្នាក់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មឲ្យរីកចម្រើន ត្រូវការពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងការលះបង់ច្រើន។
ខ្ញុំចង់យកបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ និងបច្ចេកវិទ្យាដែលខ្ញុំបង្កើត មកជួយឲ្យការធ្វើអាជីវកម្មរបស់អ្នក កាន់តែងាយស្រួល។
ខ្ញុំមិនចង់ឃើញអ្នកត្រឹមតែមានប្រព័ន្ធមួយសម្រាប់ប្រើទេ។ ខ្ញុំចង់ឃើញអ្នកមានអតិថិជនកាន់តែច្រើន ចំណេញកាន់តែច្បាស់ និងអាជីវកម្មរីកចម្រើនបានយូរ។
ការលក់របស់អ្នកកើនឡើង
គឺជាតួនាទីរបស់យើង
អ្វីដែល យើងផ្តល់ជូន
ប្រព័ន្ធ iSkillBiz
ឆាត Facebook និង Telegram ការបញ្ជាទិញ ស្តុក COD និងចំណេញសុទ្ធ នៅកន្លែងតែមួយ។
សាកល្បងឥតគិតថ្លៃវគ្គ AI Content & ទីផ្សារ
រៀនប្រើ AI ធ្វើ Content វីដេអូ និងទីផ្សារ ឲ្យលក់ដាច់។
ចុះឈ្មោះរង់ចាំមានសំណួរ? ទាក់ទងយើង
យើងរីករាយឆ្លើយជាភាសាខ្មែរ
ត្រៀមចាប់ផ្តើមអាជីវកម្មឆ្លាតវៃ ជាមួយ iSkillBiz?
សាកល្បងឥតគិតថ្លៃ 7 ថ្ងៃ · មិនត្រូវការកាតធនាគារ